← Retour à la une
Asie · Actualité générale · DAP News

ចក្រភពអង់គ្លេសប្រាប់កងទ័ពបម្រុងចំនួន ១០០.០០០ នាក់ ឱ្យត្រៀមខ្លួនសម្រាប់សង្គ្រាម

Publié par DAP News · Cambodge il y a 48 min
ចក្រភពអង់គ្លេសប្រាប់កងទ័ពបម្រុងចំនួន ១០០.០០០ នាក់ ឱ្យត្រៀមខ្លួនសម្រាប់សង្គ្រាម
DAP News

Résumé détaillé

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការពារជាតិអង់គ្លេស បានទាក់ទងទៅកាន់កងទ័ពបម្រុង ប្រមាណ ១០០.០០០ នាក់ ដើម្បីត្រៀមលក្ខណៈសម្រាប់ការ…

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការពារជាតិអង់គ្លេស បានទាក់ទងទៅកាន់កងទ័ពបម្រុង ប្រមាណ ១០០.០០០ នាក់ ដើម្បីត្រៀមលក្ខណៈសម្រាប់ការ កេណ្ឌកម្លាំងក្នុងករណីមានសង្គ្រាម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ថា នៅក្នុងអ្វីដែលត្រូវបានគេពិពណ៌នាថា ជាយុទ្ធនាការទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក អតីតយុទ្ធជនត្រូវបាន ស្នើសុំឱ្យធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនងរបស់ពួកគេ ព្រមទាំងផ្តល់ព័ត៌មានអំពីជំនាញ និងការងារបច្ចុប្បន្នរបស់ពួកគេ។ ពួកគេក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការបណ្តុះបណ្តាលជំនាញឯកទេស និងការធ្វើសមយុទ្ធយោធា រួមទាំងសមយុទ្ធ “Steadfast Defender” របស់អង្គការណាតូ (NATO) ដែលគ្រោងនឹងធ្វើឡើងនៅដើមឆ្នាំ ២០២៧ ផងដែរ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Wes Streeting បានប្រាប់បណ្តាញព័ត៌មាន Sky News ថា វិធានការនេះគឺជា “ការត្រៀមទុកជាមុនដ៏សមហេតុផល និងចាំបាច់” នៅក្នុងបរិបទដែល “ការគំរាមកំហែងកំពុងកើនឡើង” ដោយលោកបានលើកឡើងពី “សកម្មភាពរបស់រុស្ស៊ីនៅក្នុងទ្វីបអឺរ៉ុប”។

ទោះជាយ៉ាងណាក៏ដោយ នៅពេលត្រូវបាន សួរឱ្យបញ្ជាក់បន្ថែមអំពីការគំរាមកំហែង ជាក់ស្តែងដែលអង់គ្លេស កំពុងប្រឈមមុខ លោក Streeting បានចង្អុលបង្ហាញទៅលើអ្វីដែល “ប្រជាជនអាចមើលឃើញរួច ហើយនៅលើអេក្រង់ទូរទស្សន៍ របស់ពួកគេ” ដោយទទួលស្គាល់ថា ប្រទេសនេះមិនទាន់ប្រឈមមុខ នឹងសង្គ្រាមដែលនឹងផ្ទុះឡើងក្នុងពេលឆាប់ៗនេះទេ។

ទីក្រុងមូស្គូបានច្រានចោលម្តងហើយម្តងទៀតនូវការអះអាងដែលថាខ្លួនមានបំណងវាយប្រហារអង្គការណាតូ ដោយចាត់ទុកការអះអាងទាំងនោះថាជា “រឿងឥតន័យ” និងបានចោទប្រកាន់រដ្ឋាភិបាលលោកខាងលិចថា បានបង្កើតការគំរាមកំហែងក្លែងក្លាយ ដើម្បីបង្វែរចំណាប់អារម្មណ៍របស់អ្នកបោះឆ្នោតចេញពីបញ្ហាផ្ទៃក្នុងប្រទេស។ប្រែសម្រួលៈ តុលា

Début de l'article, extrait de DAP News. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur DAP News Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (dap-news.com)