← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

នារដូវប្រាំង គោលដៅទេសចរណ៍​តាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ ទទួល​ការចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិ

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 1 小时前
នារដូវប្រាំង គោលដៅទេសចរណ៍​តាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ ទទួល​ការចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិ
កម្ពុជាថ្មី Kampuchea Thmey

详细摘要

នារដូវប្រាំង ចាប់ពីខែវិច្ឆិកា ភ្ញៀវទេសចរអន្តរជាតិ បានធ្វើដំណើរមកកាន់ខេត្តក្រចេះ The post នារដូវប្រាំង គោលដៅទេសចរណ៍​តាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ…

នារដូវប្រាំងចាប់ពីខែវិច្ឆិកា ភ្ញៀវទេសចរអន្តរជាតិបានធ្វើដំណើរមកកាន់ខេត្តក្រចេះ ដើម្បីគយគន់ទស្សនាទេសភាពបៃតង បណ្តុំកោះតូចៗជាច្រើន ជាពិសេសការរង់​ចាំទស្សនាការបង្ហាញខ្លួននៃសត្វផ្សោតទឹកសាបដ៏កម្រនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី ក៏ដូចជាការគយគន់ទេសភាពនៅកោះព្រហ្មចារី និងទេសភាពនានាតាមដងទន្លេក្រចេះផងដែរៗ

ភ្ញៀវទេសចរបរទេសនិយមមកសម្រាកលម្ហែនៅខេត្តក្រចេះ តាមរយៈសកម្មភាពដូចជា ការទស្សនាសត្វផ្សោតទឹកសាប (អន្លង់ផ្សោតកាំពី) ជិះទូក ឬកាយ៉ាក់ (Kayak) ដើម្បីទស្សនាសត្វផ្សោតដ៏កម្រ នៅតាមដងទន្លេមេគង្គ ដែលជាសកម្មភាពលេចធ្លោជាងគេប្រចាំខេត្ត។

ការទស្សនាទេសភាពថ្ងៃលិច និងអគារបុរាណនៅតាមបណ្តោយមាត់ទន្លេក្នុងក្រុងក្រចេះ មានអគារបន្សល់ទុកពីសម័យបារាំង និងទេសភាពថ្ងៃអស្តង្គតចាំងលើផ្ទៃទឹកយ៉ាងស្រស់ត្រកាល។

ការទស្សនាសហគមន៍អេកូទេសចរណ៍កោះទ្រង់ កោះខ្សាច់កណ្តាលទន្លេទល់មុខទីរួមខេត្ត ផ្តល់នូវបរិយាកាសជនបទដ៏ស្ងប់ស្ងាត់ ដែលភ្ញៀវអាចជិះកង់កម្សាន្តក្រោមម្លប់ដើមឈើ ទស្សនាផ្ទះឈើបុរាណ និងលេងទឹកនៅឆ្នេរខ្សាច់។

ក្រៅពីដងទន្លេ ភ្ញៀវទេសចរក៏និយមទៅទស្សនានៅរមណីយដ្ឋានធម្មជាតិ និងវប្បធម៌ផ្សេងទៀត ដូច​ជា ទឹកជួរកាំពី ភ្នំសំបុក និងព្រះវិហារធំសសរ ១០០ នៅស្រុកសំបូរ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ និងជីវភាពសហគមន៍មូលដ្ឋាន។

បច្ចុប្បន្ន ភ្ញៀវទេសចរបរទេសសម័យថ្មីចូលចិត្តការធ្វើដំណើរតាមបែបផ្សងព្រេងស្រាលៗ (Slow Travel) ដូចជា ការជិះកង់តាមភូមិ ការស្នាក់នៅផ្ទះស្នាក់សហគមន៍ (Homestay) និងការគយគន់ធម្មជាតិពិតៗ៕

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)