ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជំរុញដល់ហ្វ្រង់កូហ្វូនីដើរតួសកម្មក្នុងការបង្កា និងសម្របសម្រួលដោះស្រាយជម្លោះ

详细摘要
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពាវនាវប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព ច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាពជាតិ ព្រមទាំងជំរុញឱ្យអង្គការនេះដើរតួនាទីកាន់តែសកម្មក្នុងការបង្កាជម្លោះ គាំទ្រការសម្របសម្រួល និងលើកកម្ពស់ការផ្សះផ្សា ចំពេលវិបត្តិជាសកលកំពុងកើនឡើង។
រដ្ឋមន្ត្រីការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អំពាវនាវប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព ច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាពជាតិ ព្រមទាំងជំរុញឱ្យអង្គការនេះដើរតួនាទីកាន់តែសកម្មក្នុងការបង្កាជម្លោះ គាំទ្រការសម្របសម្រួល និងលើកកម្ពស់ការផ្សះផ្សា ចំពេលវិបត្តិជាសកលកំពុងកើនឡើង។
ថ្លែងក្នុងពិធីបើកសម័យប្រជុំលើកទី៤៨ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា សន្តិភាព មិនអាចត្រូវបានបង្ខំឱ្យកើតឡើងតាមរយៈការប្រើប្រាស់កម្លាំងនោះទេ ប៉ុន្តែត្រូវផ្អែកលើច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី។
លោកបានសង្កត់ធ្ងន់ថា គោលការណ៍ទាំងនេះមានសារៈសំខាន់ក្នុងការការពារប្រទេសទាំងធំ និងតូច ដោយមិនគិតពីការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិឡើយ។
លោកបានលើកឡើងថា៖ «ការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង មានអត្ថន័យពិសេសចំពោះកម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់ការបំផ្លិចបំផ្លាញដោយសារសង្គ្រាម និងយល់ច្បាស់ពីតម្លៃនៃសន្តិភាព»។
លោកឧបនាយករដ្ឋមន្ត្រីក៏បានរំឭកពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាកាលពី៣៥ឆ្នាំមុន បានបើកផ្លូវឱ្យកម្ពុជាឈានទៅរកការផ្សះផ្សាជាតិ និងការកសាងប្រទេសឡើងវិញ។ទោះជាយ៉ាងណាលោកបានព្រមានថា សន្តិភាពមិនមែនជាអ្វីដែលអាចធានាបានជារៀងរហូតនោះទេ ប៉ុន្តែត្រូវការពារជារៀងរាល់ថ្ងៃតាមរយៈការសន្ទនា និងការគោរពច្បាប់អន្តរជាតិ។ លោកបានអំពាវនាវឱ្យសហគមន៍ហ្វ្រង់កូហ្វូនី ចូលរួមចំណែកកាន់តែសកម្មក្នុងការលើកកម្ពស់សន្តិភាព តាមរយៈការបង្ការជម្លោះ ការគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងការជំរុញការផ្សះផ្សា។
រដ្ឋមន្ត្រីការបរទេសកម្ពុជារូបនេះ ក៏បានសង្កត់ធ្ងន់ថា សន្តិភាពមិនមែនមានន័យត្រឹមតែការគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការស្ថាប័នរឹងមាំ ការអប់រំ ការអភិវឌ្ឍ និងការបង្កើតឱកាសសម្រាប់ប្រជាជន ជាពិសេសស្ត្រី និងយុវជន។
លោកបានលើកឡើងថា៖ «វិបុលភាពប្រកបដោយចីរភាពមិនអាចកើតមានឡើងដោយគ្មានសន្តិភាពនោះទេ ខណៈសន្តិភាពពិតប្រាកដក៏មិនអាចសម្រេចបានដោយគ្មានការអភិវឌ្ឍ និងសាមគ្គីភាពដែរ»។
សន្និ…
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)