← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ឧបនាយករដ្ឋមន្ត្រី ​ប្រាក់ សុខុន ជំរុញ​ដល់​ហ្វ្រង់កូហ្វូនី​ដើរតួ​សកម្ម​ក្នុង​ការ​បង្កា​​ និង​សម្របសម្រួល​ដោះស្រាយ​ជម្លោះ

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 40 min
ឧបនាយករដ្ឋមន្ត្រី ​ប្រាក់ សុខុន ជំរុញ​ដល់​ហ្វ្រង់កូហ្វូនី​ដើរតួ​សកម្ម​ក្នុង​ការ​បង្កា​​ និង​សម្របសម្រួល​ដោះស្រាយ​ជម្លោះ
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

​ ​ឧបនាយករដ្ឋមន្ត្រី ​ប្រាក់ សុខុន អំពាវនាវ​ប្រទេស​សមាជិក​នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សន្តិភាព ច្បាប់​អន្តរជាតិ និង​ការ​គោរព​អធិបតេយ្យ​ភាព​ជាតិ ព្រមទាំងជំរុញឱ្យអង្គការនេះដើរតួនាទីកាន់តែសកម្មក្នុងការ​បង្កា​ជម្លោះ គាំទ្រការសម្របសម្រួល និងលើកកម្ពស់ការផ្សះផ្សា ចំពេលវិបត្តិជាសកលកំពុងកើនឡើង។

​​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ​ឧបនាយករដ្ឋមន្ត្រី ​ប្រាក់ សុខុន អំពាវនាវ​ប្រទេស​សមាជិក​នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សន្តិភាព ច្បាប់​អន្តរជាតិ និង​ការ​គោរព​អធិបតេយ្យ​ភាព​ជាតិ ព្រមទាំងជំរុញឱ្យអង្គការនេះដើរតួនាទីកាន់តែសកម្មក្នុងការ​បង្កា​ជម្លោះ គាំទ្រការសម្របសម្រួល និងលើកកម្ពស់ការផ្សះផ្សា ចំពេលវិបត្តិជាសកលកំពុងកើនឡើង។

ថ្លែងក្នុងពិធីបើកសម័យប្រជុំលើកទី៤៨ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខាភ្នំពេញ នាថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែង​ថា សន្តិភាព មិនអាចត្រូវបានបង្ខំឱ្យកើតឡើងតាមរយៈការប្រើប្រាស់កម្លាំងនោះទេ ប៉ុន្តែ​ត្រូវ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ ព្រម​ទាំងការ​ដោះស្រាយ​ជម្លោះដោយសន្តិវិធី។

លោកបានសង្កត់ធ្ងន់ថា គោលការណ៍ទាំងនេះមានសារៈសំខាន់ក្នុងការការពារប្រទេសទាំងធំ និង​តូច ដោយមិនគិតពីការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិឡើយ។

លោក​បាន​លើក​ឡើង​ថា៖ ​«ការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និង​ស្ថិរភាព​យូរ​អង្វែង មានអត្ថន័យពិសេសចំពោះកម្ពុជា ដែល​ជាប្រទេស​ធ្លាប់ឆ្លងកាត់​ការបំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម និងយល់ច្បាស់ពីតម្លៃនៃសន្តិភាព»។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បានរំឭកពី​ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែល​បាន​ចុះហត្ថលេខា​កាល​ពី៣៥ឆ្នាំមុន បានបើកផ្លូវឱ្យកម្ពុជាឈានទៅរកការផ្សះផ្សាជាតិ និងការកសាង​ប្រទេស​ឡើងវិញ។ទោះជាយ៉ាងណាលោកបានព្រមានថា សន្តិភាព​មិនមែនជាអ្វីដែលអាចធានា​បានជារៀងរហូត​នោះទេ ប៉ុន្តែត្រូវការពារជារៀងរាល់ថ្ងៃតាមរយៈការសន្ទនា និងការគោរពច្បាប់អន្តរជាតិ។ លោក​បានអំពាវនាវ​ឱ្យសហគមន៍​ហ្វ្រង់កូហ្វូនី ចូលរួមចំណែកកាន់តែសកម្មក្នុងការលើកកម្ពស់សន្តិភាព តាមរយៈការបង្ការជម្លោះ ការ​គាំទ្រ​កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងការជំរុញការផ្សះផ្សា។

រដ្ឋមន្ត្រីការបរទេសកម្ពុជារូបនេះ ក៏បានសង្កត់ធ្ងន់ថា សន្តិភាព​មិនមែន​មាន​ន័យ​ត្រឹមតែ​ការ​គ្មាន​សង្គ្រាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងត្រូវការស្ថាប័នរឹងមាំ ការអប់រំ ការអភិវឌ្ឍ និងការបង្កើត​ឱកាស​សម្រាប់​ប្រជាជន ជាពិសេសស្ត្រី និងយុវជន។

លោកបានលើកឡើងថា៖ «វិបុលភាព​ប្រកបដោយចីរភាព​មិនអាចកើតមាន​ឡើង​ដោយ​គ្មាន​សន្តិភាព​នោះ​ទេ ខណៈសន្តិភាពពិតប្រាកដក៏មិនអាចសម្រេចបានដោយគ្មានការអភិវឌ្ឍ និង​សាមគ្គីភាព​ដែរ»។

សន្និ…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)