← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ចាប់ដៃគូជាមួយ Plug and Play APAC ដើម្បីតភ្ជាប់ក្រុមហ៊ុនធុរកិច្ចថ្មី របស់កម្ពុជា ទៅកាន់ឱកាសនានានៅលើឆាកអន្តរជាតិ

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 41 min
កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ចាប់ដៃគូជាមួយ Plug and Play APAC ដើម្បីតភ្ជាប់ក្រុមហ៊ុនធុរកិច្ចថ្មី របស់កម្ពុជា ទៅកាន់ឱកាសនានានៅលើឆាកអន្តរជាតិ
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ (Canadia Impact Fund) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Plug and Play APAC នៅក្នុងព្រឹត្តិការណ៍ហ្រ្វង់កូតិច (FrancoTech) 2026…

ភ្នំពេញ, កម្ពុជា៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ (Canadia Impact Fund) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Plug and Play APAC នៅក្នុងព្រឹត្តិការណ៍ហ្រ្វង់កូតិច (FrancoTech) 2026 ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី ២០ នៅរាជធានីភ្នំពេញ។

អនុស្សរណៈនេះកំណត់គោលការណ៍សហប្រតិបត្តិការ ដើម្បីតភ្ជាប់សហគ្រាសធុរកិច្ចថ្មី (start-ups) របស់កម្ពុជា ទៅកាន់បណ្តាញអន្តរជាតិ ជំនាញ និងឱកាសវិនិយោគនានា។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក អ៊ូ សុផាណារិទ្ធ ប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃ Canadia Impact Fund (CIFC) និងលោក Jupe Tan ប្រធានគ្រប់គ្រងដៃគូនៃក្រុមហ៊ុន Plug and Play APAC ដោយមានវត្តមានរបស់លោក Thierry Tea សហស្ថាបនិកនៃ Canadia Impact Fund។

Plug and Play ត្រូវបានបង្កើតឡើងនៅ Silicon Valley ដោយដើរតួជាវេទិកានវានុវត្តន៍មួយដែលតភ្ជាប់ក្រុមហ៊ុនធុរកិច្ចថ្មី (start-ups) សាជីវកម្ម វិនិយោគិន និងស្ថាប័ននានា តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម និងសកម្មភាពនវានុវត្តន៍ក្នុងវិស័យសាជីវកម្ម។ ជាមួយនឹងវត្តមាននៅជាង ៣០ ប្រទេស និងទីតាំងចំនួន ៦០ កន្លែងជុំវិញពិភពលោក ប្រតិបត្តិការសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) គឺមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលនៅទីនោះ Plug and Play APAC ធ្វើការជាមួយក្រុមហ៊ុនធុរកិច្ចថ្មី និងភាគីពាក់ព័ន្ធនានាទូទាំងតំបន់។

ព្រឹត្តិការណ៍ FrancoTech គឺជាឱកាសមួយដើម្បីធ្វើឱ្យទំនាក់ទំនងដែលបានចាប់ផ្តើមរួចមកហើយនោះ ក្លាយជាទំនាក់ទំនងផ្លូវការ។ នៅឆ្នាំ ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បាននាំយកកម្មវិធីពន្លឿនអាជីវកម្ម (Accelerator) របស់ Plug and Play មកកាន់ប្រទេសកម្ពុជា។ នៅក្នុងពិធីសម្ពោធ Plug and Play Cambodia លោក Thierry Tea សហស្ថាបនិកនៃក្រុមហ៊ុន CIFC បានជួបជាមួយលោក Mike Maceda មកពី Plug and Play APAC និងលោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលទទួលបន្ទុកផ្នែកអភិវឌ្ឍក្រុមហ៊ុនធុរកិច្ចថ្មី។ ពួកគេបានពិភាក្សាគ្នាអំពីរបៀបសហការដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីផ្នែកនវានុវត្តន៍ និងបច្ចេកវិទ្យាដ៏រឹងមាំមួយនៅកម្ពុជា។

នៅក្នុងខែសីហា ឆ្នាំ២០២៦ លោក Jim Baldy ដែលជាសហការីជាន់ខ្ពស់ផ្នែកវិនិយោគនៅ CIFC បានថ្លែងនៅក្នុងកម្មវិធី Plug and Play APAC Community Series។ នៅក្នុងវគ្គពិភាក្សាមួយដែលមានប្រធានបទ…

មុនពេលចុះហត្ថលេ…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)

À lire aussi