តម្លៃប្រេងឆៅពិភពលោកធ្លាក់ចុះជាង ៤% បន្ទាប់ពីអាមេរិក ...
/6a66fb71ee2bb_1785133920_medium.jpg)
详细摘要
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានដោះដូរកាត់បន្ថយថ្លៃយ៉ាងខ្លាំងរហូតដល់ជាង ៤% ទៅ ៥% នៅដើមសប្ដាហ៍នេះ
តម្លៃប្រេងឆៅពិភពលោកធ្លាក់ចុះជាង ៤% បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ផ្អាកការវាយប្រហារគ្នា
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានដោះដូរកាត់បន្ថយថ្លៃយ៉ាងខ្លាំងរហូតដល់ជាង ៤% ទៅ ៥% នៅដើមសប្ដាហ៍នេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់បានសម្រេចចិត្តផ្អាកការវាយប្រហារយោធាដាក់គ្នានៅចុងសប្ដាហ៍ ក្រោយការប្រយុទ្ធគ្នាអស់រយៈពេល ២សប្ដាហ៍ ដែលនេះបានបង្កឱ្យមានក្តីសង្ឃឹមឡើងវិញចំពោះដំណោះស្រាយផ្លូវទូត និងការកាត់បន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការផ្សាយរបស់ Reuters នៅថ្ងៃទី២៧ ខែកក្កដា នេះ។
តាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សារ ប្រេងឆៅប្រភេទ Brent Futures បានធ្លាក់ចុះប្រមាណ ៤,១% ទៅ ៥,០% ដោយជួញដូរក្នុងតម្លៃប្រហែល ៩១,៨៩ ទៅ ៩២,៨២ ដុល្លារក្នុងមួយបារ៉ែល ។ ចំណែកប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះប្រមាណ ៤,៥% ទៅ ៥,២% ដោយជួញដូរក្នុងតម្លៃប្រហែល ៨៤,៦៤ ទៅ ៨៥,២៩ ដុល្លារក្នុងមួយបារ៉ែល។
លោក Mike Waltz អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារយោធាលើភាគីអ៊ីរ៉ង់ ដើម្បីទុកពេលវេលាបន្ថែមសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។ អ្នកវិភាគទីផ្សារបានកត់សម្គាល់ថា ការកាត់បន្ថយសកម្មភាពយោធារវាងភាគីទាំងពីរគឺជាសញ្ញាវិជ្ជមានដំបូងបង្អស់ ដែលធ្វើឱ្យអ្នកវិនិយោគមានសង្ឃឹមថាច្រកសមុទ្រហ័រមូសអាចនឹងបើកឱ្យនាវាដឹកជញ្ជូនប្រេងដំណើរការឡើងវិញជាប្រក្រតី។ កាលពីពេលថ្មីៗនេះ តម្លៃប្រេងឆៅ Brent បានហក់ឡើងដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយសារការស្ទះការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស និងការរីករាលដាលនៃជម្លោះទៅកាន់សមុទ្រក្រហម។
ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យពីស្ថាប័ន Kpler បានបង្ហាញថា ទោះបីជាមានការផ្អាកការវាយប្រហារក៏ដោយ ក៏ចំនួននាវាដឹកទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូសនៅតែមានកម្រិតទាប គឺតិចជាង ១០ គ្រឿងក្នុងមួយថ្ងៃនៅចុងសប្ដាហ៍។ អ្នកវិភាគមកពី MST Marquee លោក Saul Kavonic បានបញ្ជាក់ថា ការស្តារឡើងវិញនៃលំហូរប្រេងតាមច្រកសមុទ្រនេះអាចនឹងប្រព្រឹត្តទៅដោយសន្សឹមៗ ដោយសារក្រុមហ៊ុនដឹកជញ្ជូនភាគច្រើននៅតែមានការប្រុងប្រយ័ត្នខ្ពស់ និងរង់ចាំការធានាសុវត្ថិភាពឱ្យបានច្បាស់លាស់ជាមុនសិន៕
អាសយដ្ឋាន អគារលេខ ៣០៨ មហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ
Sabay Digital Corporation ជាក្រុមហ៊ុនព័ត៌មានឌីជីថល និងកម្សាន្តឈានមុខគេនៅកម្ពុជា។…
文章开头,摘自Sabay News。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (news.sabay.com.kh)




