← 返回首页
亚洲 · 综合新闻 · DAP News

ជើងហោះហើរដឹកអ្នកដំណើរជាច្រើន​ ត្រូវបានបង្វែរទិសដៅ ខណៈកងទ័ពគុយវ៉ែតស្ទាក់ចាប់ ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ីរ៉ង់

来源:DAP News · 柬埔寨 26 分钟前
ជើងហោះហើរដឹកអ្នកដំណើរជាច្រើន​ ត្រូវបានបង្វែរទិសដៅ ខណៈកងទ័ពគុយវ៉ែតស្ទាក់ចាប់ ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ីរ៉ង់
DAP News

详细摘要

បរទេស៖​ នៅរសៀលថ្ងៃព្រហស្បតិ៍ ជើងហោះហើរនានាដែលធ្វើដំណើរតាមច្រកផ្លូវអាកាសដ៏សំខាន់រវាងអឺរ៉ុប តំបន់ឈូងសមុទ្រ និងអាស៊ី ដោយឆ្លងកាត់ប្រទេសអ៊ីរ៉ាក់ឆ្ពោះទៅកាន់តំបន់ឈូងសមុទ្រនោះ…

បរទេស៖​ នៅរសៀលថ្ងៃព្រហស្បតិ៍ ជើងហោះហើរនានាដែលធ្វើដំណើរតាមច្រកផ្លូវអាកាសដ៏សំខាន់រវាងអឺរ៉ុប តំបន់ឈូងសមុទ្រ និងអាស៊ី ដោយឆ្លងកាត់ប្រទេសអ៊ីរ៉ាក់ឆ្ពោះទៅកាន់តំបន់ឈូងសមុទ្រនោះ ត្រូវបានប្តូរទិសដៅភ្លាមៗទៅកាន់ទិសខាងត្បូង ខណៈមានសេចក្តីរាយការណ៍ថាដែនអាកាសរបស់ប្រទេសគុយវ៉ែតត្រូវបានបិទ។

កងទ័ពគុយវ៉ែតបានចេញសេចក្តីថ្លែងការណ៍មួយថា មនុស្សចំនួន ៤ នាក់បានរងរបួស បន្ទាប់ពីដ្រូនអ៊ីរ៉ង់មួយចំនួនដែលមានលក្ខណៈ «អរិភាព» ត្រូវបានរកឃើញ និងស្ទាក់ចាប់នៅក្នុងដែនអាកាសរបស់ខ្លួន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិគុយវ៉ែតបានបញ្ជាក់ថា «សកម្មភាពឈ្លានពានរបស់អ៊ីរ៉ង់​ បានកំណត់គោលដៅលើទីតាំងសំខាន់មួយ ដែលបណ្តាលឱ្យមានបំណែកវត្ថុធ្លាក់ចុះមកក្រោម និងបង្កឱ្យមនុស្ស ៤ នាក់រងរបួស»។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាល ខណៈដែលហេតុការណ៍នេះក៏បានបង្កឱ្យមាន «ការខូចខាតសម្ភារៈ» មួយចំនួនផងដែរ ដោយមិនបានបញ្ជាក់លម្អិតថាជាអ្វីខ្លះនោះទេ។

ក្រសួងការបរទេសអ៊ីតាលី​ បានឱ្យដឹងថា ជនជាតិអ៊ីតាលីចំនួន ២ នាក់ ដែលធ្វើការឱ្យក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ឈ្មោះ Rheinmetall បានស្លាប់បាត់បង់ជីវិត។

ស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងរ៉ូម បានបដិសេធ “យ៉ាងដាច់អហង្ការ” នូវការអះអាងដែលថា អ៊ីរ៉ង់​ ទទួលខុសត្រូវចំពោះអ្វីដែលខ្លួនហៅថា “ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ទៅលើមូលដ្ឋានយោធាមួយនៅក្នុងប្រទេសគុយវ៉ែត”៕

文章开头,摘自DAP News。如需阅读全文,请前往媒体网站。

在 DAP News 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (dap-news.com)