← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ការចរចារុស្ស៊ី-អ៊ុយក្រែន យល់ព្រមដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ តែបញ្ហាសន្តិភាពនៅតែជាប់គាំង

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 50 min
លោក Jared Kushner កូនប្រសាលោកត្រាំ ថ្លែងអំពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគី។ រូបភាព Reuters
លោក Jared Kushner កូនប្រសាលោកត្រាំ ថ្លែងអំពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគី។ រូបភាព Reuters · កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

កិច្ចចរចាត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក នៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) បានបញ្ចប់ហើយ កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ក្រោយដំណើរការអស់រយៈពេលពីរថ្ងៃ ប៉ុន្តែ…

កិច្ចចរចាត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក នៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) បានបញ្ចប់ហើយ កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ក្រោយដំណើរការអស់រយៈពេលពីរថ្ងៃ ប៉ុន្តែ មិនទាន់អាចសម្រេចបាននូវរបកគំហើញសំខាន់ណាមួយ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយជិត៥ឆ្នាំមកនេះ ឡើយ។ ទោះជាយ៉ាងណា ភាគីរុស្ស៊ី និងអ៊ុយក្រែន បានបញ្ជាក់ថា ការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ ហើយអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១២ ខែវិច្ឆិកា ភាគីអាមេរិក បានលើកឡើងថា ខ្លួនមើលឃើញ «ចំណុចបើកចំហមួយចំនួន» ក្នុងកិច្ចចរចាត្រីភាគីនេះ ប៉ុន្តែ មិនទាន់មានសញ្ញាបង្ហាញថា ភាគីទាំងបី អាចឈានទៅរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបាននៅឡើយទេ។

លោក ដាវីដ អារ៉ាខាមីយ៉ា (Davyd Arakhamia) សមាជិកក្រុមចរចារបស់អ៊ុយក្រែន បានចាត់ទុកកិច្ចចរចាជុំលើកនេះថា ជាកិច្ចចរចាមួយក្នុងចំណោមកិច្ចចរចាដែលពិបាកបំផុត ដោយសារភាគីរុស្ស៊ី បាននាំយកនូវទិសដៅដ៏តឹងរ៉ឹង ដែលធ្វើឱ្យការពិភាក្សាមានភាពបត់បែន កាន់តែពិបាក។

ទោះជាយ៉ាងណា លោកបាននិយាយថា លោកនៅតែមានអារម្មណ៍ថា ដំណើរការចរចាកំពុងមានសន្ទុះវិជ្ជមាន ហើយបានជំរុញឱ្យរៀបចំកិច្ចចរចាជុំទីពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ចំណែកលោក វ្ល៉ាឌីមៀ មេឌីនស្គី (Vladimir Medinsky) អ្នកចរចាតំណាងវិមានក្រឹមឡាំង បានបញ្ជាក់ថា លទ្ធផលនាពេលខាងមុខ នឹងអាស្រ័យលើជំហររបស់អ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុប។ លោកបានថ្លែងថា «នៅពេលនេះ កត្តាជាច្រើនអាស្រ័យលើអ៊ុយក្រែន លើជំហររបស់សហរដ្ឋអាមេរិក និងលើថា តើអឺរ៉ុប នឹងភ្ញាក់ខ្លួនដែរឬទេ»។

ក្រោយកិច្ចចរចានេះ សហរដ្ឋអាមេរិក ក៏បានប្រកាសពីផែនការបន្តកិច្ចការទូតជាមួយភាគីពាក់ព័ន្ធផងដែរ។ អ្នកចរចាអាមេរិក លោក ស្ទីវ វីតខូហ្វ (Steve Witkoff) និងលោក ចារ៉េដ ឃូស្ន័រ (Jared Kushner) ដែលជាកូនប្រសាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ហើយបន្ទាប់មក នឹងបន្តទៅទីក្រុងឌុយប្លិន (Dublin) ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky)។

ចំណុចសំខាន់មួយក្នុងកិច្ចចរចានៅទីក្រុងអាប៊ូដាប៊ី គឺការរៀបចំ «រចនាសម្ព័ន្ធសន្តិសុខ» របស់អឺរ៉ុបក្រោយសង្គ្រាម។ សម្រាប់អ៊ុយក្រែន ក្របខ័ណ្ឌសន្តិសុខនាពេលអនាគត គួរតែរួមមានការធានាពីសម្ព័ន្ធមិត្តថា នឹងជួយការពារខ្លួន…

ផ្ទុយទៅវិ…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)