← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

សហគមន៍បច្ចេកវិទ្យា ២១ ទីតាំង បើកឱកាសឱ្យសិស្សវិទ្យាល័យរៀនជំនាញឌីជីថលដោយឥតគិតថ្លៃ

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 1 h
សហគមន៍បច្ចេកវិទ្យា ២១ ទីតាំង បើកឱកាសឱ្យសិស្សវិទ្យាល័យរៀនជំនាញឌីជីថលដោយឥតគិតថ្លៃ
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

សហគមន៍បច្ចេកវិទ្យាចំនួន ២១ ទីតាំង ត្រូវបានសាងសង់រួចរាល់នៅតាមវិទ្យាល័យ The post សហគមន៍បច្ចេកវិទ្យា ២១ ទីតាំង បើកឱកាសឱ្យសិស្សវិទ្យាល័យរៀនជំនាញឌីជីថលដោយឥតគិតថ្លៃ appeared first on…

សហគមន៍បច្ចេកវិទ្យាចំនួន ២១ ទីតាំង ត្រូវបានសាងសង់រួចរាល់នៅតាមវិទ្យាល័យក្នុងខេត្តចំនួន ៣ ដើម្បីបើកឱកាសដល់សិស្សានុសិស្សថ្នាក់ទី១០ ទី១១ និងទី១២ ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដោយឥតគិតថ្លៃ សំដៅពង្រឹងចំណេះដឹង និងសមត្ថភាពឱ្យស្របតាមតម្រូវការក្នុងយុគសម័យឌីជីថល។

លោក ផល្លា ច័ន្ទពិសិដ្ឋ អនុប្រធាននាយកដ្ឋានគោលនយោបាយ ICT នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា គម្រោងសហគមន៍បច្ចេកវិទ្យានេះ ត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល។

គោលបំណងសំខាន់នៃគម្រោង គឺផ្តល់ជំនាញបច្ចេកវិទ្យាឌីជីថលដល់សិស្សវិទ្យាល័យដោយឥតគិតថ្លៃ ដើម្បីឱ្យពួកគេមានមូលដ្ឋានចំណេះដឹងរឹងមាំសម្រាប់បន្តការសិក្សានៅកម្រិតមហាវិទ្យាល័យ ព្រមទាំងអាចយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការងារនាពេលអនាគត។

លោក ផល្លា ច័ន្ទពិសិដ្ឋ បាន​បញ្ជាក់ថា បច្ចុប្បន្នគម្រោងបានសាងសង់សហគមន៍បច្ចេកវិទ្យាចំនួន ២១ ទីតាំង ក្នុងនោះមាន ១៩ ទីតាំងនៅខេត្តតាកែវ ១ ទីតាំងនៅខេត្តកំពង់ចាម និង ១ ទីតាំងនៅខេត្តកណ្តាល។ ក្នុងចំណោមទីតាំងទាំងនេះ មានចំនួន ២០ ទីតាំងបានដាក់ឱ្យដំណើរការរួចហើយ ខណៈ​គម្រោង​មានផែនការពង្រីកឱ្យបានដល់ ៥៥៨ ទីតាំង នៅតាមវិទ្យាល័យសាធារណៈទូទាំងប្រទេស។

សម្រាប់កម្មវិធីសិក្សា សហគមន៍បច្ចេកវិទ្យាផ្តោតលើជំនាញសំខាន់ៗដែលកំពុងមានតម្រូវការក្នុងសង្គម​បច្ចុប្បន្នរួមមាន មូលដ្ឋានគ្រឹះកុំព្យូទ័រ ការប្រើប្រាស់កម្មវិធីការិយាល័យតាមប្រព័ន្ធអនឡាញ ដូចជា Google Docs និង Google Slides បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងចំណេះដឹងស្តីពីសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។

បន្ទាប់ពីដំណើរការអស់រយៈពេលប្រមាណ ១ ឆ្នាំ សិស្សានុសិស្សបានបង្ហាញពីការរីកចម្រើនគួរ​ឱ្យកត់សម្គាល់លើចំណេះដឹង និងជំនាញឌីជីថល។ ទន្ទឹមនឹងនេះ សហគមន៍ និងអាណាព្យាបាលក៏បានបង្ហាញការគាំទ្រ និងសាទរយ៉ាងខ្លាំង ដោយសារមើលឃើញថា សម្ភារៈបរិក្ខារ និងបរិយាកាសសិក្សានៅតាមតំបន់ជនបទមានភាពទំនើប និងស្តង់ដារមិនចាញ់សាលារៀននៅទីក្រុងឡើយ។

លោក ផល្លា ច័ន្ទពិសិដ្ឋ អះអាង​​ថា ការ​ដាក់​ឲ្យដំណើរការ​សហគមន៍​បច្ចេកវិទ្យា​​ មិនត្រឹមតែផ្តល់ចំណេះដឹងដល់សិស្សានុសិស្សប៉ុណ្ណោះទេ គម្រោងនេះក៏បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗសម្រាប់អាជ្ញាធរមូលដ្ឋាន និង​ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។…

ការពង្រីកសហគមន៍បច្ចេកវិទ្យានេះ…

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)

À lire aussi