ប្រធានាធិបតីបារាំងអំពាវនាវឱ្យដាក់អាទិភាពចំពោះការគោរពច្បាប់អន្តរជាតិជាជាងការប្រើកម្លាំង

详细摘要
លោក ម៉ាក្រុង បានលើកឡើងថា សហគមន៍ហ្វ្រង់កូហ្វូនីគួរប្រើប្រាស់ភាសារួម និងទំនាក់ទំនងការទូតរបស់ខ្លួនជាវេទិកាសម្រាប់ការផ្សះផ្សា នៅពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិជាច្រើន។ The post…
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី គោរពច្បាប់អន្តរជាតិជាអាទិភាពលើការប្រើប្រាស់កម្លាំង ដោយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តជាក់ស្តែងចំពោះសន្តិភាព ខណៈជម្លោះនៅតាមតំបន់នានាក្នុងពិភពលោកបន្តប្រឈមនឹងសណ្តាប់ធ្នាប់អន្តរជាតិ។
ថ្លែងក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ លោក ម៉ាក្រុង បានលើកឡើងថា សហគមន៍ហ្វ្រង់កូហ្វូនីគួរប្រើប្រាស់ភាសារួម និងទំនាក់ទំនងការទូតរបស់ខ្លួនជាវេទិកាសម្រាប់ការផ្សះផ្សា នៅពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិជាច្រើន។
លោក ម៉ាក្រុង បានថ្លែងថា៖ «សហគមន៍ហ្វ្រង់កូហ្វូនីរបស់យើង ដែលមានឯកភាពក្នុងភាពចម្រុះ បានជួបជុំគ្នាដើម្បីធ្វើឱ្យច្បាប់មានអាទិភាពលើការប្រើប្រាស់កម្លាំង»។
លោកបានអំពាវនាវឱ្យប្រទេសជាសមាជិកបម្លែងសាមគ្គីភាពរបស់ខ្លួនទៅជាសកម្មភាពជាក់ស្តែង ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ប្រធានាធិបតីបារាំងរូបនេះបានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះជាឱកាសមួយដើម្បីបញ្ជាក់ជាថ្មីអំពីតួនាទីនយោបាយរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដោយសង្កត់ធ្ងន់ថា ប្រទេសជាសមាជិកគួរលើកកម្ពស់ការសន្ទនា ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាជាងបណ្តោយឱ្យភាពខុសគ្នាកាន់តែធ្វើឱ្យមានការបែកបាក់។
លោក ម៉ាក្រុង ក៏បានលើកឡើងពីសារៈសំខាន់នៃពហុភាសានៅក្នុងអង្គការអន្តរជាតិ ដោយថា ពហុភាសាមិនមែនគ្រាន់តែជាបញ្ហានៃការបកប្រែ ឬនីតិវិធីប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសមភាពរវាងរដ្ឋនានា គុណភាពនៃការចរចា ការទទួលបានព័ត៌មាន និងភាពស្របច្បាប់នៃប្រព័ន្ធពហុភាគីនិយម។
ការលើកឡើងរបស់លោកកើតមានឡើង ខណៈកម្ពុជា បានប្រើប្រាស់វេទិកាកិច្ចប្រជុំកំពូលនេះ ដើម្បីបង្ហាញពីបទពិសោធន៍របស់ខ្លួនក្នុងការឆ្លងកាត់សង្គ្រាម ការកសាងសន្តិភាព និងសារៈសំខាន់នៃការគោរពអធិបតេយ្យភាព និងច្បាប់អន្តរជាតិ។
ក្នុងសុន្ទរកថារបស់ខ្លួន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះសន្តិភាព ប៉ុន្តែកំពុងបន្តប្រឈមនឹងបញ្ហានៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ដោយលោកបានអះអាងថា កងទ័ពថៃនៅតែបន្តឈរជើងនៅតំបន់មួយចំនួននៃដែនអធិបតេយ្យភាពកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ…
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)