អតីតពលករ នៅព្រៃវែងទទួលបានឱកាសការងារ ២ ៥០៥កន្លែង និងព័ត៌មានជំនាញ TVET

详细摘要
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ២៥០៥កន្លែង រួមជាមួយ The post អតីតពលករ នៅព្រៃវែងទទួលបានឱកាសការងារ ២ ៥០៥កន្លែង និងព័ត៌មានជំនាញ TVET…
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ២៥០៥កន្លែង រួមជាមួយព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ (TVET) ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋជិត ៦០០នាក់ នៅស្រុកមេសាង ខេត្តព្រៃវែង ដោយផ្តោតជាពិសេសលើអតីតពលករមកពីប្រទេសថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។
វេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ បានរៀបចំឡើងនៅបរិវេណសាលាស្រុកមេសាង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក សាត សមុទ្រ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងតែងតែចុះរៀបចំវេទិកាការងារនៅតាមបណ្ដាស្រុក និងខេត្តនានា ដើម្បីផ្សព្វផ្សាយព័ត៌មាន និងនាំយកឱកាសការងារក្នុងស្រុករាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋទូទាំងប្រទេស។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានបំណងចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ អាចចុះឈ្មោះ សម្ភាស និងទទួលបានឱកាសការងារភ្លាមៗ តាមរយៈវេទិកានេះ។ ចំពោះអ្នកដែលត្រូវការព័ត៌មានបន្ថែម អាចទាក់ទង Hotline លេខ ១២៩៧ សម្រាប់សាកសួរអំពីឱកាសការងារ និងការរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស.។
លោក សាត សមុទ្រ បានគូសបញ្ជាក់ថា ការងារក្នុងស្រុកមានឱកាសច្រើន ផ្តល់ប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងអាចរស់នៅជួបជុំគ្រួសារ និងទទួលបានការគាំពារពី ប.ស.ស.។ ដូច្នេះ ប្រជាពលរដ្ឋមិនគួររង់ចាំការងារចំណាកស្រុកខុសច្បាប់ ដែលមានហានិភ័យខ្ពស់នោះទេ។
លោកបានលើកឡើងថា ការចំណាកស្រុកខុសច្បាប់ទៅប្រទេសថៃ អាចប្រឈមនឹងបញ្ហាសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម កង្វះការគាំពារសុខភាព ការរើសអើង និងការរស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ។ ទន្ទឹមនឹងនេះ ក្រសួងក៏នៅតែបន្តផ្តល់ឱកាសការងារនៅក្រៅប្រទេសតាមរយៈប្រព័ន្ធស្របច្បាប់ ដែលមានសុវត្ថិភាព និងលក្ខខណ្ឌប្រាក់ឈ្នួលសមរម្យផងដែរ។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យយកចិត្តទុកដាក់រៀនសូត្រ និងបង្កើនជំនាញវិជ្ជាជីវៈ ដើម្បីមានសមត្ថភាពច្បាស់លាស់ក្នុងការស្វែងរកការងារ ឬបង្កើតមុខរបរដោយខ្លួនឯង។ ជាពិសេសការសិក្សាជំនាញរយៈពេលខ្លីតាមរយៈកម្មវិធី TVET ១,៥លាននាក់…
ជំនាញដែលអាចសិក្…
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)