ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ បរិវត្តកម្មការងារកម្ពុជា ផ្លាស់ប្ដូរទៅរកផលិតភាពខ្ពស់

Résumé détaillé
គុណភាពការងារក៏មានការប្រែប្រួលកាន់តែប្រសើរ ក្នុងគ្រប់វិស័យសំខាន់ៗ... The post ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ បរិវត្តកម្មការងារកម្ពុជា ផ្លាស់ប្ដូរទៅរកផលិតភាពខ្ពស់ appeared…
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា បរិវត្តកម្មការងារកម្ពុជា បានផ្លាស់ប្ដូរឆ្ពោះទៅរកការងារ ដែលមានផលិតភាពកាន់តែខ្ពស់ ជាមួយនឹងប្រាក់ចំណូលកាន់តែប្រសើរ។
ឧបនាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងពិធីបើកសន្និសីទថ្នាក់ជាតិ ស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ ២០២៦ ក្រោមប្រធានបទ៖«បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទអាស៊ាន៖ ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល» នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៦។
លោក អូន ព័ន្ធមុនីរ័ត្ន បន្តថា បរិវត្តកម្មការងារកម្ពុជាបានផ្លាស់ប្ដូរពីវាលស្រែ ឬកសិដ្ឋាន មកសាលរោងចក្រ និងការិយាល័យ។ កាងារក្នុងវិស័យកសិកម្មកម្ពុជាមានរហូតដល់ ៨០% កាលពីឆ្នាំ ២០០០ បានថយមកនៅក្រោម ៣០% ក្នុងឆ្នាំ ២០២៥ កន្លងទៅ។
វិស័យឧស្សាហកម្ម និងសេវាកម្ម បានរីកធំធាត់យ៉ាងរហ័ស រហូតបានស្រូបយកកម្លាំងពលកម្ម ដល់ទៅជិត ៣ ភាគ ៤ ឬប្រមាណជាង ៧០% នៃចំនួនអ្នកមានការងារ និងមុខរបរក្នុងស្រុកសរុប ដែលបានឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរឆ្ពោះទៅរកការងារ និងមុខរបរ ដែលមានផលិតភាពកាន់តែខ្ពស់ ជាមួយនឹងប្រាក់ចមណូលកាន់តែល្អប្រសើរ។
ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បរិវត្តកម្មការងារ ពីក្រៅប្រព័ន្ធ មកជាការងារក្នុងប្រព័ន្ធ ឬទីផ្សារការងារផ្លូវការ៖ ផ្អែកលើរបាយការណ៍បច្ចុប្បន្នភាពទីផ្សារការងារឆ្នាំ ២០២៦ របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, សមាមាត្រនៃអ្នកធ្វើការងារក្រៅប្រព័ន្ធ បានថយពីជាង ៨៨% នៃការងារសរុប ក្នុងឆ្នាំ ២០១៩ មកនៅត្រឹមរង្វង់ ៧៥% ក្នុងឆ្នាំ ២០២៥ កន្លងទៅ។
គិតត្រឹមខែ តុលា ឆ្នាំ ២០២៦ កម្មករ-និយោជិតក្នុងប្រព័ន្ធ បានកើនដល់ប្រមាណ ២,៣៥ លាននាក់ ពោលគឺ កើនប្រមាណជាង ៤០% បើធៀបនឹងឆ្នាំ ២០២៣។ បរិវត្តកម្ម ពីការងារនៅទីជនបទ មកការងារនៅទីប្រជុំជន និងនៅក្រៅ ប្រទេស៖ ទន្ទឹមនឹងការងារក្នុងប្រព័ន្ធភាគច្រើន ប្រមូលផ្តុំនៅទីប្រជុំជន, រាជរដ្ឋាភិបាល ក៏បានខិតខំស្វែងរកឱកាសការងារបន្ថែម តាមរយៈ ការផ្តល់ជម្រើសការងារជាច្រើន នៅក្រៅប្រទេស; ជាក់ស្តែង, ផ្អែកតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើគិតត្រឹមខែតុលា ឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ ប្រជាជនទេសន្តរប្រវេសន៍កម្ពុជាចំនួនប្រមាណ ៦០ ម៉ឺននាក់ កំពុងស្នាក់នៅក្រៅប្រទេស ក្នុងនមនោះមាន ជប៉ុន កូរ៉េ សងិហបុរី ម៉ាឡេស៊ី អ៊ីស្រាអែល តំបន់រដ្ឋបាលពិសេសហុងកុង និងអារ៉ាប៊ីសារអូឌីត។
គុណភាពការងារក៏មានការប្រែប្រ…
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)




