← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

ក្រសួងការងារ នាំយកឱកាសការងារជាង ៣ ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស និង កម្មវិធី TVET ផ្សព្វផ្សាយដល់ពលរដ្ឋនៅស្រុកពញាក្រែក

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 34 分钟前
ក្រសួងការងារ នាំយកឱកាសការងារជាង ៣ ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស និង កម្មវិធី TVET ផ្សព្វផ្សាយដល់ពលរដ្ឋនៅស្រុកពញាក្រែក
កម្ពុជាថ្មី Kampuchea Thmey

详细摘要

ក្រសួងការងារ នាំយកឱកាសការងារជាង ៣ ពាន់កន្លែង... The post ក្រសួងការងារ នាំយកឱកាសការងារជាង ៣ ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស និង កម្មវិធី TVET ផ្សព្វផ្សាយដល់ពលរដ្ឋនៅស្រុកពញាក្រែក…

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារ ចំនួន ៣ ២០៨ កន្លែង អត្ថប្រយោជន៍ ប.ស.ស និង កម្មវិធី TVET ផ្សព្វផ្សាយដល់មូលដ្ឋានជូនពលរដ្ឋជិត ៦០០ នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និង យុវជនកំពុងរកការងារធ្វើ នៅបរិវេណសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និង ផ្ដល់ការងារឲ្យខ្មែរ” លោកស្រី ជា សុខនី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ឱកាសការងារទាំងជាង ៣ ពាន់កន្លែងនេះ ស្ថិតក្នុងចំណោមឱកាសការងារជាង ៩ ម៉ឺនកន្លែង នៅទូទាំងប្រទេស ដែលពលរដ្ឋអាចចុះឈ្មោះ សម្ភាស និង ទទួលបានការងារធ្វើភ្លាមៗ។

លោកស្រី គូសបញ្ជាក់ថា ការងារក្នុងស្រុកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ និង ផ្តល់សុភមង្គលក្នុងគ្រួសារ។ ក្រោយពេលចូលធ្វើការ ក្រៅពីទទួលបានប្រាក់ឈ្នួលសមរម្យ និង អត្ថប្រយោជន៍ផ្សេងៗ ពលរដ្ឋក៏ទទួលបានអត្ថប្រយោជន៍ពី ប.ស.ស រួមមាន ៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកសោធន។ ចំពោះស្រ្តីមានផ្ទៃពោះក៏ទទួលបានការពិនិត្យផ្ទៃពោះ និង សុខភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភរហូតដល់កូនអាយុក្រោម ២ ឆ្នាំ។

ទន្ទឹមនឹងនេះ លោកស្រី ជម្រាបជូនថា ក្រសួង ក៏ផ្តល់ឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និង ប្រាក់ខែខ្ពស់ជាងនៅប្រទេសថៃផងដែរ។ ពលរដ្ឋដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួង ក៏បានដាក់ឲ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីពួកគាត់ទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការ។ លើសពីនេះ ពលរដ្ឋអាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើន តាមរយៈកម្មវិធី TVET ១,៥ លាន នៅវិទ្យាស្ថានពហុបច្ចេកទេសប្រចាំខេត្តត្បូងឃ្មុំ។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ គឺទទួលបានទាំងចំណេះ ជំនាញ និង ប្រាក់ឧបត្ថម្ភ ផងដែរ។

លោកស្រី លើកទឹកចិត្តឲ្យពលរដ្ឋជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស និង កម្មវិធី TVET ដល់អ្នកដែលមិនបានចូលរួម សាច់ញាតិ និង មិត្តភក្តិ។ ក្នុងករណីចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬ រៀនជំនាញវិជ្ជាជីវៈ និង លេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស។

សូមបញ្ជ…

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)

推荐阅读