← Retour à la une
Asie · Actualité générale · កម្ពុជាថ្មី Kampuchea Thmey

ស្រ្តីទី១កម្ពុជា ផ្តល់វត្ថុអនុស្សាវរីយ៍ «ស្បៃខ្មែរ»ដ៏ប្រណិត ជូនស្រ្តីទី១បារាំង

Publié par កម្ពុជាថ្មី Kampuchea Thmey · Cambodge il y a 19 min
ស្រ្តីទី១កម្ពុជា ផ្តល់វត្ថុអនុស្សាវរីយ៍ «ស្បៃខ្មែរ»ដ៏ប្រណិត ជូនស្រ្តីទី១បារាំង
កម្ពុជាថ្មី Kampuchea Thmey

Résumé détaillé

ការផ្តល់ស្បៃខ្មែរនេះ គឺជាបង្ហាញពីសម្លៀកបំពាក់ សម្រស់នៃហាត់កម្មខ្មែរដែលបង្កប់នូវអត្តសញ្ញាណ វប្បធម៌ និងមរតកដ៏មានតម្លៃរបស់ជាតិខ្មែរ The post ស្រ្តីទី១កម្ពុជា ផ្តល់វត្ថុអនុស្សាវរីយ៍…

លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត បានផ្តល់វត្ថុអនុស្សាវរីយ៍ «ស្បៃខ្មែរ» ដ៏ប្រណិតជូនភរិយាប្រធានាធិបតីបារាំង គឺលោកជំទាវ ប្រ៊ីហ្សីត ម៉ាក្រុង (Brigitte Macron) ក្នុងឱកាសផ្តល់កិត្តិយសអញ្ជើញទស្សនា ភូមិហ្វ្រង់កូហ្វូនី នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦។

ក្នុងឱកាសនោះ ភរិយាប្រធានាធិបតីបារាំង បានជាប់ចិត្តសាកល្បងគ្រងស្បៃខ្មែរព្រមទាំងបានស្វែងយល់ពីស្បៃ តាមរយៈការរៀនប៉ាក់ ឌិនស្បៃផងដែរ។ ការផ្តល់ស្បៃខ្មែរនេះ គឺជាបង្ហាញពីសម្លៀកបំពាក់ សម្រស់នៃហត្ថកម្មខ្មែរដែលបង្កប់នូវអត្តសញ្ញាណ វប្បធម៌ និងមរតកដ៏មានតម្លៃរបស់ជាតិខ្មែរ។

លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី បាននិងកំពុងនាំយកអត្តសញ្ញាណជាតិខ្មែរ និងវប្បធម៌បង្ហាញជូនពិភពលោកឱ្យកាន់តែស្គាល់ពីអរិយធម៌វ័យចំណាស់ដ៏សម្បូរបែបរបស់ខ្មែរដែលមានយូរលង់ណាស់មកហើយ។ មរតកខ្មែរមិនត្រឹមតែជាអ្វីដែលយើងត្រូវបន្តថែរក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាអត្តសញ្ញាណដែលខ្មែរមានមោទនភាព ក្នុងការចែករំលែកទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ។

ពិតណាស់ ស្បៃ គឺជាក្រណាត់ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះថាស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំងពីសម័យបុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន ។ ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬ សរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬ គោមក្បាច់ចក្កច័ន្ទ ស្រដៀងគ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវពរជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល៕

Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.

Lire l'article complet sur កម្ពុជាថ្មី Kampuchea Thmey Connectez-vous pour sauvegarder

MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)