← 返回首页
亚洲 · 综合新闻 · កម្ពុជាថ្មី Kampuchea Thmey

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ដល់អំណោយមនុស្សធម៌ ដល់ពលរដ្ឋងាយរងគ្រោះ និងអ្នកជំងឺជាង ១០០០ គ្រួសារ នៅខេត្តពោធិ៍សាត់

来源:កម្ពុជាថ្មី Kampuchea Thmey · 柬埔寨 42 分钟前
លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ដល់អំណោយមនុស្សធម៌ ដល់ពលរដ្ឋងាយរងគ្រោះ និងអ្នកជំងឺជាង ១០០០ គ្រួសារ នៅខេត្តពោធិ៍សាត់
កម្ពុជាថ្មី Kampuchea Thmey

详细摘要

ជំងឺរបេង និងជំងឺឆ្លងផ្សេងៗមានការកាត់បន្ថយ ព្រោះរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់... The post លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ដល់អំណោយមនុស្សធម៌ ដល់ពលរដ្ឋងាយរងគ្រោះ…

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២២ ខែវិច្ឆិកា ២០២៦ បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ១០២០គ្រួសារ នៅខេត្តពោធិ៍សាត់ និងបានសួរសុខទុក្ខអ្នកជំងឺ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំនួន ៣៥០នាក់។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ក្នុងឱកាសនេះ មិនមែនមកគ្រាន់តែជាការផ្ដល់ជូនស្បៀង និងសម្ភារប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែគឺមកសួរសុខទុក្ខ មកមើលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលនេះ គឺជាការយកចិត្តទុកដាក់ និងជាការព្រួយបារម្ភរបស់សម្ដេចប្រធានកាកបាទក្រហមកម្ពុជា ព្រោះសម្ដេចតែងយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ជាពិសេសលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ ដែលមកពីគ្រួសារខ្សត់ខ្សោយ និងមានជីវភាពខ្វះខាត។

ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា តែងតែតាមដាន ជាពិសេសកាលពីអំឡុង នៃសង្គ្រាមជាមួយប្រទេសជិតខាង គឺអាជ្ញាធរខេត្តពោធិ៍សាត់ និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានយកចិត្តទុកដាក់ចំពោះបងប្អូនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព ដែលសកម្មភាពនេះ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា តែងតែជំរុញ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានផ្ដាំផ្ញើដល់លោកតា លោកយាយ អ៊ំ ពូមីង និងបងប្អូនប្រជាពលរដ្ឋ សូមថែរក្សាសុខភាព ដោយថា ជំងឺរបេង និងជំងឺឆ្លងផ្សេងៗមានការកាត់បន្ថយ ព្រោះរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ ប៉ុន្តែមានជំងឺមួយចំនួនកើនឡើងច្រើន ក្នុងនោះដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ដោយសារជំងឺទាំងអស់នេះ ពាក់ព័ន្ធនឹងការរស់នៅ ការបរិភោគ ដូចនេះសូមកាត់បន្ថយប្រៃ ផ្អែម និងខ្លាញ ហើយនាំគ្នាហាត់ប្រាណ និងការធ្វើកីឡាឲ្យបានទៀងទាត់។

សម្រាប់ជនរងគ្រោះ ដែលត្រូវទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមានចាស់ជរា ស្ត្រីមេម៉ាយ ជនមានពិការភាព និងអ្នកក្រីក្រ១ និងអ្នកក្រីក្រ២ ក្នុងនោះមានមកពីក្រុង និងស្រុកទាំង៧ នៃខេត្តពោធិ៍សាត់ ក្នុងនោះរួមមានស្រុកតាលោសែនជ័យ ស្រុកក្រគរ ស្រុកកណ្ដៀង ស្រុកបាកាន ស្រុកភ្នំក្រវាញ ស្រុកវាលវែង និងក្រុងពោធិ៍សាត់។ មួយគ្រួសារទទួលបាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី សាប៊ូ ឃីត និងថវិកាមួយចំនួន។

ចំណែកប្រជាពលរដ្ឋដែលកំពុងសម្រាកនៅមន្ទីរពេទ្យ ចំនួន​៣៥០នាក់ ក្នុងម្នាក់ៗទទួលបាន មី ត្រីខ ទឹកដោះគោប្រអប់ សាប៊ូ ឃីត និងថវិកាមួយចំនួនផងដែរ។

កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កាកបាទក្រហមកម្ពុជា…

文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。

在 កម្ពុជាថ្មី Kampuchea Thmey 阅读全文 登录后可收藏

MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)