ខ្ចៅចាក់ច្រែង សម្បូរខ្លាំងនៅខេត្តក្រចេះ និងជាមុខម្ហូបដែលពេញនិយមបំផុត

详细摘要
ខ្ចៅចាក់ច្រែង សម្បូរខ្លាំងនៅខេត្តក្រចេះ និងជាមុខម្ហូបដែលពេញនិយមបំផុត... The post ខ្ចៅចាក់ច្រែង សម្បូរខ្លាំងនៅខេត្តក្រចេះ និងជាមុខម្ហូបដែលពេញនិយមបំផុត appeared first on Kampuchea…
នៅខេត្តក្រចេះ ខ្ចៅចាក់ច្រែង ឬ អ្នកស្រុកខ្លះហៅថា «ចាក់ជ្រែង» សម្បូរខ្លាំងបំផុតនៅក្នុងរដូវប្រាំង ចន្លោះពីខែមករា ដល់ ខែឧសភា។ នេះបើតាមការឲ្យដឹងពី លោក ប្រាក់ វិកុល មន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តក្រចេះ និងជាគណៈកម្មការគ្រប់គ្រងតំបន់រមណីយដ្ឋានទឹកជួរកាំពី។
លោក បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យខ្ចៅប្រភេទនេះសម្បូរនៅខេត្តក្រចេះ ដោយសារខេត្តមួយនេះ នៅជាប់ដងទន្លេមេគង្គ។ រដូវទឹកស្រក ចាប់ពីខែមករា ដល់ ខែឧសភា នៅពេលទឹកទន្លេមេគង្គស្រកចុះទាប ឆ្នេរខ្សាច់ ថ្ម និង កោះនានា ក្នុងខេត្តក្រចេះ ដូចជា នៅតំបន់កាំពី ស្រុកសំបូរ និង កោះច្រែងជាដើម ចាប់ផ្តើមដុះរាក់ៗ។ ស្ថានភាពទឹករាក់ និង ហូរយឺតនេះ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចុះរាវ ឬ រើសយកខ្ចៅចាក់ច្រែងដែលតោងតាមថ្ម ឬ នៅតាមបាតទន្លេ យកមកចម្អិនធ្វើជាចំណីអាហារបរិភោគ។
ចាក់ច្រែង មានរសជាតិឆ្ងាញ់បំផុតនៅខែប្រាំង នៅអំឡុងខែមីនា និង ខែមេសា ដែលទឹកទន្លេរាក់ខ្លាំង ហើយខ្ចៅចាក់ច្រែងមានសាច់ណែនល្អ និង មិនសូវមានដីខ្សាច់ច្រើនដូចនៅរដូវទឹកឡើងឡើយ។ រីឯ រដូវវស្សា ចាប់ពីខែមិថុនា ដល់ តុលា ជារដូវទឹកឡើង ទឹកទន្លេមេគង្គហូរខ្លាំង និង ជ្រៅ ដែលធ្វើឲ្យការរកខ្ចៅប្រភេទនេះមានការលំបាក និង មិនសូវសម្បូរនៅលើទីផ្សារដូចរដូវប្រាំងនោះទេ។
ខ្ចៅចាក់ច្រែង ត្រូវបានប្រជាពលរដ្ឋនិយមយកទៅកែច្នៃជាមុខម្ហូបបែបស្រុកស្រែជាច្រើនមុខ ដែលមានរសជាតិឆ្ងាញ់ប្លែក និង ស័ក្តិសមបំផុតសម្រាប់ទទួលទានជុំគ្នា។ មុខម្ហូបដ៏ពេញនិយមទាំងនោះ មានដូចជា ឆាគ្រឿង ឬ ឆាកែងខ្ទិះដូង , ស្ងោរជ្រក់ , ឆាអំពិលទុំ ឬ ឆាម្ទេសខ្ទឹមស , និង ស្ងោរ ឬ អាំងជ្រលក់ទឹកត្រីកោះកុង ជាដើម។
ជាមួយនេះ មុននឹងយកខ្ចៅចាក់ច្រែងទៅធ្វើម្ហូប គេតែងតែត្រាំវាក្នុងទឹក (ដាក់ម្ទេស ឬ អង្ករ) ប្រហែល ១ ទៅ ២ ម៉ោង ដើម្បីឲ្យខ្ចៅខ្ជាក់ដីខ្សាច់ចេញអស់ រួចទើបដុសលាងសម្អាត និង កាត់កន្ទុយស្រួចខាងចុងចេញ ដើម្បីឲ្យគ្រឿងជ្រាបចូលក្នុងសាច់ និង ងាយស្រួលបឺតពេលទទួលទាន៕អត្ថបទ ៖ ប្រុញ វិធិន
文章开头,摘自កម្ពុជាថ្មី Kampuchea Thmey。如需阅读全文,请前往媒体网站。
MarketNews 仅展示媒体发布的标题和摘要,全文请在出版方网站阅读。 (www.kampucheathmey.com)



